យើងផ្តល់ឧបករណ៍ឯកជនភាពជាច្រើនដែលអាចឱ្យអ្នកប្រើប្រាស់ជ្រើសរើសអ្នកដែលពួកគេអនុញ្ញាតឱ្យមើលឃើញខ្លឹមសារដែលពួកគេបង្កើត និងចែករំលែក និងអ្នកដែលពួកគេអនុញ្ញាតឱ្យធ្វើអន្តរកម្មជាមួយពួកគេ។
នៅលើ TikTok អ្នកអាចជ្រើសរើសថាត្រូវមានគណនីឯកជន ឬគណនីសាធារណៈបាន។
អាស្រ័យលើការកំណត់ឯកជនភាពដែលអ្នកបានជ្រើសរើស ការបង្ហោះរបស់អ្នកអាចត្រូវមើលឃើញដោយគ្រប់គ្នានៅក្នុង ឬក្រៅផ្លេតហ្វមនេះ និងអាចត្រូវបានចែករំលែកដោយគ្រប់គ្នានៅក្នុង ឬក្រៅ TikTok មិនថាពួកគេមានគណនី TikTok ឬអត់នោះទេ។ គ្រប់គ្នាអាច៖
អាស្រ័យលើការកំណត់ឯកជនភាពរបស់អ្នក អ្នកផ្សេងទៀតក៏អាចឌ្យូអេត ស្ទីច និងទាញយកវីដេអូរបស់អ្នកបានផងដែរ។
ប្រសិនបើអ្នកមានគណនីឯកជន អ្នកយល់ព្រមឱ្យមនុស្សដែលអ្នកតាម៖
អ្នកផ្សេងទៀតនឹងមិនអាចឌ្យូអេត ស្ទីចដោយប្រើ ឬទាញយកវីដេអូរបស់អ្នកបានទេ។
ការកំណត់លទ្ធភាពមើលឃើញរបស់អ្នកជួយដល់របៀបដែលគេមើលឃើញខ្លឹមសាររបស់អ្នកនៅលើ TikTok។ យើងផ្តល់ឧបករណ៍ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងអ្នកដែលអាចមើលឃើញការបង្ហោះរបស់អ្នក និងជ្រើសរើសទស្សនិកជនសម្រាប់ការបង្ហោះនីមួយៗ។ អ្នកអាចជ្រើសរើសកំណត់ឱ្យគ្រប់គ្នាអាចមើលឃើញការបង្ហោះរបស់អ្នក ដាក់កំហិតលើការបង្ហោះទាំងនោះចំពោះមិត្តភក្តិ ឬអ្នកតាម ឬកំណត់ឱ្យការបង្ហោះទាំងនោះមានលក្ខណៈឯកជន។ អ្នកក៏អាចកែតម្រូវការកំណត់របស់អ្នកនៅពេលក្រោយបានផងដែរ ប្រសិនបើអ្នកប្ដូរចិត្ត។
អ្នកអាចជ្រើសរើសអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ដល់មតិលើការបង្ហោះរបស់អ្នកជាវិធីមួយ ដើម្បីធ្វើអន្តរកម្ម និងបង្កើតទំនាក់ទំនងជាមួយសហគមន៍ TikTok។ យើងផ្តល់ការគ្រប់គ្រងនៅកម្រិតគណនី និងកម្រិតវីដេអូដាច់ដោយឡែក ដែលអនុញ្ញាតឱ្យអ្នកអាចជ្រើសរើសពីរបៀបដែលអ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយការបង្ហោះរបស់អ្នក។
កម្រិតគណនី៖ អ្នកអាចជ្រើសរើសពីជម្រើសខាងក្រោមបានទាក់ទងនឹងអ្នកដែលអាចផ្ដល់មតិលើការបង្ហោះរបស់អ្នកបាន៖ គ្រប់គ្នា គ្មាននរណាម្នាក់ ឬអ្នកតាមដែលអ្នកតាមវិញ។ ប្រសិនបើអ្នកមានអាយុក្រោម 16 ឆ្នាំ នោះតាមលំនាំដើម មានតែអ្នកតាមដែលអ្នកតាមវិញប៉ុណ្ណោះទើបអាចផ្ដល់មតិលើការបង្ហោះរបស់អ្នកបាន។
កម្រិតវីដេអូ៖ អ្នកអាចបើក ឬបិទការកំណត់ "អនុញ្ញាតមតិ" បាន។ អ្នកក៏អាចជ្រើសរើសថាតើត្រូវអនុញ្ញាតមតិនៅលើវីដេអូដែលអ្នកបង្កើត មុនពេលអ្នកបង្ហោះវា លុប និងលាក់មតិដែលមិនចង់បាន និងច្រោះ ព្រមទាំងលាក់មតិដែលមានពាក្យជាក់លាក់បានផងដែរ។
ការផ្ញើសារផ្ទាល់ជួយអ្នកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងសហគមន៍របស់អ្នកនៅលើ TikTok។ ការផ្ញើសារមានន័យថា អ្នកអាចផ្ញើ និងទទួលបានសារ ព្រមទាំងវីដេអូ TikTok បានដោយផ្ទាល់នៅលើ TikTok។ អ្នកអាចជ្រើសរើសកែតម្រូវការកំណត់ឯកជនភាពរបស់អ្នក ដើម្បីកំណត់អ្នកដែលអាចផ្ញើសារផ្ទាល់មកអ្នកបាន។
មានតែអ្នកដែលមានអាយុចាប់ពី 16 ឆ្នាំឡើងប៉ុណ្ណោះ ទើបអាចប្រើសារផ្ទាល់បាន។ ឪពុកម្តាយក៏អាចគ្រប់គ្រងលើសារផ្ទាល់សម្រាប់គណនីមនុស្សវ័យជំទង់ដែលបានភ្ជាប់ តាមរយៈមុខងារ Family Pairing របស់យើងបានផងដែរ។ អ្នកអាចស្វែងយល់បន្ថែមអំពី Family Pairing នៅទីនេះ។